ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី បានចុះពិនិត្យទីតាំងក្រុមយោធាថៃ ដាក់រាយបន្លាលួសចូលភូមិឋានពលរដ្ឋខ្មែរ។
អ្នកវិភាគនយោបាយថា រដ្ឋាភិបាលគួរដោះលែងអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ ខណៈសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ពីបញ្ហារបស់កម្ពុជា។
យោធាថៃបន្តរាយបន្លាលួសព័ទ្ធតាមព្រំដែនរំលោភចូលដីភូមិពលរដ្ឋខ្មែរ នៅខេត្តបន្ទាយមានជ័យ។
ក្រសួងការងារបានលើកឡើងថា ចាប់ពីថ្ងៃទី២៤ខែសីហាទៅ ក្រសួងនឹងធ្វើយុទ្ធនាការនៅតាមឃុំសង្កាត់ ដើម្បីចុះឈ្មោះអ្នកស្វែងរកការងារជូនដល់ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានដាក់លិខិតទៅអង្គការសហប្រជាជាតិ បញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដែលបង្កឡើងពីសកម្មភាពរំលោភបំពានរបស់កងទ័ពថៃ។
លោកស្រី ង៉ែត ឃុន បាននាំកូននិងចៅៗ ព្រមទាំងអ្នកគាំទ្រប្រមាណ១០នាក់តវ៉ានៅមុខសាលាឧទ្ធរណ៍ភ្នំពេញទាមទារឱ្យតុលាការពន្លឿនបណ្ដឹងសារទុក្ខកូនស្រី គឺលោកស្រី អេង សុខា។
មេទ័ពជួរមុខកម្ពុជាបានចោទប្រកាន់ថា កងទ័ពថៃបានឡើងទៅឈរជើងគ្រប់គ្រងប្រាសាទតាមានធំ ចាប់តាំងពីថ្ងៃដំបូងនៃបទឈប់បាញ់គ្នា។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ ឱ្យលើកលែងដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។
អ្នកការពារសិទ្ធិមនុស្សរិះគន់ប៉ូលិសថៃ ថា បានបរាជ័យ ក្នុងការការពារសុវត្ថិភាពពលករខ្មែរ ដែលត្រូវបានក្មេងទំនើងជនជាតិថៃវាយធ្វើបាប។
សហរដ្ឋអាមេរិកបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំរវាងកម្ពុជា និងថៃនៅក្នុងប្រទេសម៉ាឡេស៊ី (Malaysia) ដែលបានព្រមព្រៀងគ្នាលើលក្ខខណ្ឌបទឈប់បាញ់។